ឆ្នាំ២០១៩ ខ្មែរពីររូបជាប់ក្នុងបញ្ជីសហគ្រិនឆ្នើមអាយុក្រោម៣០ របស់ទស្សនាវដ្ដី Forbes
ដោយ
រៀងរាល់ឆ្នាំ ទស្សនាវដ្ដីសេដ្ឋកិច្ចដ៏ល្បីរបស់ពិភពលោក គឺទស្សនាវដ្ដី Forbes ផ្សាយនូវបញ្ជីសហគ្រិនឆ្នើមអាយុក្រោម ៣០ឆ្នាំ មកពីទូទាំងតំបន់អាស៊ី។ ឆ្នាំនេះ ជ័យលាភីដែលជាប់ក្នុងបញ្ជីសហគ្រិនឆ្នើមវ័យក្រោម ៣០ឆ្នាំ ត្រូវបានជ្រើសរើសចម្រាញ់ពីបេក្ខជនជាង ២០០០នាក់ ដែលជ្រើសរើសនិងស្រាវជ្រាវដោយក្រុមអ្នកសារព័ត៌មាន និងគណៈកម្មការផ្ដល់ពិន្ទុដែលមានបទពិសោធន៍ខ្ពស់។