ទូតអាមេរិកនិយាយអំពីវឌ្ឍនភាពទំនាក់ទំនងកម្ពុជា-អាមេរិក, ការជំរុញវិនិយោគអាមេរិកនៅកម្ពុជា
ដោយ
ឯកអគ្គរដ្ឋទូតអាមេរិកប្រចាំកម្ពុជា លោក W. Patrick Murphy កាលពីថ្ងៃទី៤ វិច្ឆិកា ២០១៩ បានដឹកនាំគណៈប្រតិភូធុរកិច្ចកម្ពុជា ដែលរួមមានតំណាងក្រុមហ៊ុនក្នុងស្រុកនិងក្រុមហ៊ុនអាមេរិកធំៗនៅកម្ពុជា ទៅចូលរួមវេទិកាធុរកិច្ច ឥណ្ឌូ-ប៉ាស៊ីហ្វ៊ិក នៅទីក្រុងបាងកក ប្រទេសថៃ ដើម្បីនាំធរុជនកម្ពុជាជួបកសាងទំនាក់ទំនងជាមួយក្រុមហ៊ុនធំៗមកពីអាមេរិក និងទៅមើលបទបង្ហាញពីកម្មវិធីវិនិយោគសំខាន់ៗ ក៏ដូចជាយន្តការហិរញ្ញប្បទានសម្រាប់ការវិនិយោគ របស់អាមេរិក។