មហាសេដ្ឋី លី យ៉ុងផាត់ បើកសម្ពោធមជ្ឈមណ្ឌលអាពាហ៍ពិពាហ៍ សន្និបាត និងពិព័រណ៍ដ៏ធំប្រណីតនៅតំបន់សែនសុខ
ដោយ
ដូចការគ្រោងទុកអ៊ីចឹង ទីបំផុតទៅ មជ្ឈមណ្ឌលអាពាហ៍ពិពាហ៍ សន្និបាត និងពិព័រណ៍ដ៏ធំនិងលំដាប់ប្រណីតមួយទៀត ដែលមានឈ្មោះថា ឌឹ ព្រីមៀរ សែនសុខ សេនធ័រ ដែលបានបោះទុនវិនិយោគសាងសង់អស់ទឹកប្រាក់ជាង ១០លានដុល្លារអាមេរិក ត្រូវបានបើកសម្ពោធដាក់ឲ្យដំណើរការចាប់ពីថ្ងៃនេះ តទៅហើយ ដែលមានទីតាំងស្ថិតនៅតំបន់អភិវឌ្ឍន៍ពាណិជ្ជកម្មដ៏សម្បូរបែប ក្នុងសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ នៅក្បែរផ្សារទំនើប AEON ទី២។