កម្ពុជានឹងបោះផ្សាយ«លក់មូលបត្ររដ្ឋក្នុងទំហំទឹកប្រាក់៣០០លានដុល្លារ» ជាលើកដំបូងចាប់ពីខែកញ្ញាតទៅ
ដោយ
នៅទីបំផុតរាជរដ្ឋាភិបាល សម្រេចជាផ្លូវការហើយថា នឹងបោះផ្សាយលក់មូលបត្របំណុលរដ្ឋតម្លៃ ៣០០លានដុល្លារ ជាលើកដំបូងរបស់ខ្លួនចាប់ពី ខែកញ្ញា ឆ្នាំ២០២២ តទៅ ខណៈផែនការនេះត្រូវបានពន្យារពេលជាបន្តបន្ទាប់។ យ៉ាងណាមិញ ដើម្បីគៀរគវិនិយោគិនឲ្យចូលរួមវិនិយោគលើបបណ្ណបំណុលរដ្ឋនេះ ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ក៏មានការលើកទឹកចិត្តដល់ក្រុមវិនិយោគិន ដែលចូលរួមវិនិយោគ ផងដែរ។