ប្រេសិតពិសេសចិនប្រចាំEUថា ចិនមិនចង់ធ្វើការជ្រើសរើសរវាងប្រទេសរុស្ស៊ី និងអ៊ុយក្រែននោះទេ
ដោយ
ឯកអគ្គរដ្ឋទូតចិនប្រចាំសហភាពអឺរ៉ុបលោក ហ្វូ ខុង (Fu Cong) បាននិយាយនៅក្នុងបទសម្ភាសន៍មួយជាមួយសារព័ត៌មានចិន The South China Morning Post កាលពីថ្ងៃសុក្រ ទី២៣ ខែធ្នូថា ការលុកលុយយ៉ាងពេញទំហឹងរបស់រុស្សីទៅលើអ៊ុយក្រែនបានធ្វើឱ្យទីក្រុងប៉េកាំងស្ថិតក្នុងស្ថានភាពដ៏លំបាកមួយក្នុងការសម្រេចចិត្តធ្វើការជ្រើសរើសក្នុងចំណោមមិត្តភ័ក្តិរបស់ខ្លួនទាំង២ និងថា បញ្ហាសង្គ្រាមនេះ ក៏បានធ្វើឲ្យប៉ះពាល់ដល់ទំនាក់ទំនងរវាងចិន ជាមួយនឹងសហភាពអឺរ៉ុបផងដែរ។