Facebook Gaming ផ្តល់ឱកាសសម្រាប់អ្នកផ្សាយបន្តផ្ទាល់ហ្គេម និងអ្នកបង្កើតហ្គេមនៅកម្ពុជា
ដោយ
ការទស្សនាការផ្សាយបន្តផ្ទាល់ (live stream) របស់ Facebook Gaming ក្នុងប្រទេសកម្ពុជាបានកើនឡើង ៦៥% កាលពីឆ្នាំមុនដោយហ្គេម Mobile Legends ហ្គេម PUBG Mobile និងហ្គេម Garena Free Fire ស្ថិតនៅលំដាប់កំពូលទាំង៣ ក្នុងនាមជាហ្គេមដែលមានអ្នកមើលច្រើនជាងគេពី Facebook Gaming ក្នុងប្រទេសកម្ពុជា។ នេះបើយោងតាមប្រកាសព័ត៌មានពី ហ្វេសប៊ុក កាលពីថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២១ ។