សម្ដេច ហ៊ុន សែន៖ ឆ្នាំ២០១៩ ផលិតផលក្នុងស្រុកសរុបសម្រាប់មនុស្សម្នាក់កើនដល់ ១៦៧៩ ដុល្លារ
ដោយ
ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេច ហ៊ុន សែន បានអះអាងថា ចំណូលប្រចាំឆ្នាំរបស់ពលរដ្ឋម្នាក់ៗ ឬហៅថាផលិតផលក្នុងស្រុកសរុបជាមធ្យមសម្រាប់មនុស្សម្នាក់ នៅឆ្នាំ២០១៩ បានកើនឡើងដល់១ ៦៧៩ ដុល្លារអាមេរិក ដែលបានកើនឡើងពី ១ ៥៤៨ ដុល្លារអាមេរិក កាលពីឆ្នាំ២០១៨។ ទន្ទឹមនឹងនោះ អត្រាភាពក្រីក្រក៏ត្រូវបានកាត់បន្ថយកាន់តែទាបទៅៗ មកនូវត្រឹមក្រោម១០% ប៉ុណ្ណោះ នាពេលបច្ចុប្បន្ននេះ។