ហេតុផលអ្វីខ្លះធ្វើឲ្យចំណូលពលរដ្ឋនៅកោះតៃវ៉ាន់ និងកូរ៉េខាងត្បូង នឹងវ៉ាដាច់ជប៉ុន នៅឆ្នាំ២០២២?
ដោយ
ការព្យាករថ្មីមួយរបស់ស្ថាប័នស្រាវជ្រាវសេដ្ឋកិច្ចជប៉ុនបានបង្ហាញថា ជប៉ុន អាចនឹងធ្លាក់ចុះលេខរៀងមកឈរនៅពីក្រោយកោះ តៃវ៉ាន់ និងកូរ៉េខាងត្បូង សម្រាប់ទំហំផលិតផលក្នុងស្រុកសរុបសម្រាប់មនុស្សម្នាក់ (GDP per Capita) នៅឆ្នាំនេះ និងឆ្នាំក្រោយ។ ការធ្លាក់ចុះចំណាត់ថ្នាក់របស់ប្រទេសជប៉ុននេះ គឺមួយផ្នែកធំបណ្ដាលមកកត្តានៃអត្រាប្ដូរប្រាក់ ខណៈដែលលុយយ៉េនជប៉ុន បានចុះថ្លៃខ្លាំងបំផុតធៀបឹងនឹងប្រាក់ដុល្លារអាមេរិកនៅមួយរយៈចុងក្រោយនេះ។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន Nikkei។