សម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា៖ ការឃាត់ខ្លួនអ្នកកាសែតនៅប៉ោយប៉ែត ជាការរឹតត្បិតសេរីភាព
ដោយ
សម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា ហៅកាត់ថា ខេមបូចា នៅថ្ងៃអាទិត្យ (ទី១០ វិច្ឆិកា)នេះ បានសម្ដែងការសោកស្ដាយចំពោះទង្វើរបស់កងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ ដែលបានឃាត់ខ្លួនអ្នកកាសែតពីររូប មកពីវិទ្យុ VOD រយៈពេលជាង ៣ម៉ោង កាលពីល្ងាចថ្ងៃទី៩ វិច្ឆិកា និងបានហៅការឃាត់ខ្លួនអ្នកកាសែតនោះ ថា ជាការរឹតត្បិតសេរីភាពអ្នកសារព័ត៌មាន។