#ឃុំព្រះដាក់

Articles by Tag ឃុំព្រះដាក់

សម្តេចតេជោ ហ៊ុន សែន ប្រាប់ឲ្យពលរដ្ឋនៅឃុំព្រះដាក់រក្សាភាពស្ងប់ស្ងាត់ ក្រោយមានការតវ៉ាប្រឆាំងនឹងការរុះរើលំនៅដ្ឋាន

ដោយ​ សឿន វណ្ណឌេត
សម្តេចតេជោ ហ៊ុន សែន ប្រាប់ឲ្យប្រជាពលរដ្ឋរស់នៅឃុំព្រះដាក់ក្នុងខេត្តសៀមរាបរក្សាភាពស្ងប់ស្ងាត់និងស្ងប់ចិត្ត ក្រោយសម្តេចមើលឃើញចលនាតវ៉ារបស់ពួកគេប្រឆាំងនឹងការរុះរើទីលំនៅដ្ឋានពីឃុំព្រះដាក់ទៅរស់នៅភូមិរុនតាឯក ដែលជាតំបន់អភិវឌ្ឍន៍ថ្មី។ សម្តេចតេជោ អះអាងថា រាជរដ្ឋាភិបាលមិនបានធ្វើឲ្យប៉ះពាល់ណាមួយដល់ប្រជាពលរដ្ឋនោះទេ ហើយរាជរដ្ឋាភិបាល ក៏មិនអាចធ្វើទាំងទទឹងទិសទៅរើទាំងឃុំ ដែលមានប្រជាពលរដ្ឋរស់នៅរាប់រយឆ្នាំនោះដែរ។