ការសិក្សាមួយបង្ហាញថា គំនិតប្រឆាំងចិន នៅសហរដ្ឋអាម៉េរិក កំពុងមាននិន្នាការកើនឡើង
ដោយ
មជ្ឈមណ្ឌលស្រាវជ្រាវ Pew Research Center ដែលមានមូលដ្ឋាននៅទីក្រុងវ៉ាស៊ីនតោន បានអះអាងថា នៅក្នុងរយៈពេល៤ឆ្នាំចុងក្រោយនេះអារម្មណ៍របស់ពលរដ្ឋអាម៉េរិក មាននិន្នាការប្រឆាំងចិន ហាក់មានទំនោរកើនឡើងជាបន្តបន្ទាប់។ តាមរយៈការសិក្សាស្រាវជ្រាវរបស់មជ្ឈមណ្ឌលនេះ មានពលរដ្ឋអាម៉េរិក៤២% បានចាត់ទុកទីក្រុងប៉េកាំង ជាសត្រូវ ខណៈ៨១% ចាត់ទុកចិនជា ប្រទេសមិនអំណោយទានសម្រាប់ពួកគេ។