#គម្រោងព្រែកជីកហ្វូណន តេជោ

Articles by Tag គម្រោងព្រែកជីកហ្វូណន តេជោ

គម្រោងព្រែកជីកហ្វូណន តេជោ គ្រោងចាប់ផ្ដើមសាងសង់ជាផ្លូវការនៅខែវិច្ឆិកា ខាងមុខនេះ

ដោយ​ ​ ខេមបូណូមីស
ប្រសិនបើមិនមានអ្វីប្រែប្រួលទេ គម្រោងព្រែកជីកហ្វូណន តេជោ នឹងចាប់ផ្ដើមសាងសង់ជាផ្លូវការនៅអំឡុងខែវិច្ឆិកា ខាងមុខនេះ ខណៈក្រុមហ៊ុនទទួលសាងសង់ បានត្រៀមគ្រឿងចក្ររួចរាល់អស់ហើយរង់ចាំតែការអនុវត្តនីតិវិធីមួយចំនួនប៉ុណ្ណោះ។ នេះបើតាមការគូសបញ្ជាក់របស់មន្រ្តីជាន់ខ្ពស់ក្រសួងសាធារណការ និងដឹកជញ្ជូន ដែលបានបន្ថែមថា បច្ចុប្បន្នគម្រោងជាប្រវត្តិសាស្រ្តរបស់កម្ពុជាមួយនេះ កំពុងស្ថិតក្នុងការប្រមូលទិន្នន័យ ផ្ទៀងផ្ទាត់និយាមកា និងការបោះបង្គោលព្រំដី។