គម្រោងចំនួន៨៥ជាមួយទុនវិនិយោគជិត៤ពាន់ដុល្លារនៅខេត្តព្រះសីហនុទទួលបានការលើកទឹកចិត្តពីរដ្ឋ
ដោយ
គម្រោងវិនិយោគ និងធុរកិច្ចចំនួន២៤ ដែលមានទំហំវិនិយោគជាង១០០លានដុល្លារនៅខេត្តព្រះសីហនុ ទទួលបានការលើកទឹកចិត្ត ការអនុគ្រោះ ការសម្រួលនីតិវិធី និងការសម្របសម្រួលដោះស្រាយវិវាទពីកម្មវិធីពិសេសជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុ ឆ្នាំ២០២៤។
បើតាមក្រុមការងារជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុ គិតចាប់ពីខែកុម្ភៈ ដល់ខែកក្កដា ឆ្នាំ២០២៤ ក្រុមការងារបានសម្រេចជាគោលការណ៍ផ្តល់អត្ថប្រយោជន៍ពិសេសជូនគម្រោងចំនួន៨៥ ដែលមានទុនវិនិយោគជិត៤ពាន់លានដុល្លារ។