តើគម្រោងគំនិតផ្គួចផ្ដើមខ្សែក្រវាត់ និងផ្លូវរបស់ចិនជួយជំរុញកំណើនសេដ្ឋកិច្ចប្រទេសកម្ពុជាយ៉ាងណាខ្លះ?
ដោយ
គម្រោងគំនិតផ្គួចផ្ដើមខ្សែក្រវ៉ាត់ និងផ្លូវ បានបង្កើតឡើងដោយប្រធានាធិបតីចិន លោក ស៊ី ជិនពីង កាលពី ឆ្នាំ២០១៣។ តើកម្ពុជា ទទួលបានអត្ថប្រយោជន៍អ្វីខ្លះ ពីគម្រោងនេះ? ជាការពិតណាស់គម្រោងនេះគឺជាកាលានុវត្តភាពដ៏សំខាន់របស់កម្ពុជា ដែលអាចទាក់ទាញអ្នកនិយោគិនពីប្រទេសចិន ចូលមកកម្ពុជា សម្រាប់អភិវឌ្ឍន៍សេដ្ឋកិច្ចកម្ពុជា ពិសេសកំពុងប្រែក្លាយប្រទេសមួយដែលពឹងផ្អែកលើវិស័យកសិកម្ម ទៅជាប្រទេសដែលពឹងផ្អែកលើវិស័យឧស្សាហកម្ម តាមរយៈការកសាងហេដ្ឋារចនាសម្ព័ន្ធនានា។