អាមេរិកកំពុងពិចារណាចំណាយ៣ទ្រីលានដុល្លារលើគម្រោងហេដ្ឋារចនាសម្ព័ន្ធដើម្បីដេញតាមប្រទេសចិន
ដោយ
ទើបតែទទួលបានការអនុម័តចុងក្រោយពីសភា លើកញ្ចប់ថវិកាជិត២ទ្រីលានដុល្លារក្នុងការជំរុញសេដ្ឋកិច្ច និងដោះស្រាយបញ្ហាកូវីដរួចមក ឥឡូវនេះ រដ្ឋបាលរបស់លោក ចូបៃឌិនប្រធានាធិបតីអាមេរិក កំពុងស្នើឲ្យមានកញ្ចប់ថវិកាចំណាយ ៣ទ្រីលានដុល្លារអាមេរិកផ្សេងទៀត សម្រាប់ការជំរុញការអភិវឌ្ឍគម្រោងហេដ្ឋារចនាសម្ព័ន្ធនៅក្នុងសហរដ្ឋអាមេរិក។ គម្រោងការចំណាយដ៏សម្បើមលើហេដ្ឋារចនាសម្ព័ន្ធនេះ គឺសម្ដៅធ្វើយ៉ាងណាបង្កើនសមត្ថភាពប្រកួតប្រជែងរបស់អាមេរិក ដើម្បីទប់ទល់នឹងប្រទេសចិន នៅរយៈពេលប៉ុន្មានទសវត្សរ៍ខាងមុខនេះ។ នេះបើតាមសារព័ត៌មាន Bloomberg។