#គម្រោងខ្សែក្រវ៉ាត់ និងផ្លូវរបស់ចិន

Articles by Tag គម្រោងខ្សែក្រវ៉ាត់ និងផ្លូវរបស់ចិន

តើហេតុអ្វីអ៊ីតាលីអះអាងថា ការចូលរួមក្នុងគម្រោងខ្សែក្រវ៉ាត់ និងផ្លូវរបស់ចិន «ជាការសម្រេចចិត្តមួយដ៏ខុសឆ្គងបំផុត»?

ដោយ​ ហ៊ុន គន្ធថៃ
រដ្ឋមន្ត្រីក្រសួងការពារជាតិអ៊ីតាលី លោកហ្គីដូ ក្រូសេតតូ (Guido Crosetto) ទើបតែបានចេញមុខមករិះគន់ចំៗតែម្តងចំពោះការសម្រេចចិត្តរបស់ប្រទេសលោក ក្នុងការចូលរួមក្នុងគម្រោងខ្សែក្រវ៉ាត់ និងផ្លូវរបស់ចិន ដោយថា«ជាការចូលរួមដែលមិនបានគិតជាមុន និងខុសឆ្គងបំផុត»។ រដ្ឋមន្ត្រីក្រសួងការពារជាតិអ៊ីតាលី បញ្ជាក់ថា ពេលនេះប្រទេសអ៊ីតាលីកំពុងពិចារណារកច្រកចេញពីគម្រោងខ្សែក្រវ៉ាត់ និង ផ្លូវរបស់ចិនដ៏មហាសាលនេះនៅត្រឹមឆ្នាំ២០២៣។ នេះបើតាមការចុះផ្សាយដោយសារព័ត៌មាន Business Insider។