#គម្រោងផ្លូវក្រវាត់ក្រុងទី៣

Articles by Tag គម្រោងផ្លូវក្រវាត់ក្រុងទី៣

គម្រោងផ្លូវក្រវាត់ក្រុងទី៣ នឹងបញ្ចប់ការសាងសង់យឺតដល់ទៅ៤ខែ ខណៈបច្ចុប្បន្នសម្រេចបានជាង៦០%

ដោយ​ សឿន វណ្ណឌេត
មន្ត្រីជាន់ខ្ពស់ នៃអគ្គនាយកដ្ឋានសាធារណការនៃក្រសួងសាធារណការ និងដឹកជញ្ជូនបានបង្ហាញវឌ្ឍនភាពនៃការស្ថាបនាផ្លូវក្រវាត់ក្រុងទី៣ ដែលមកទល់បច្ចុប្បន្នការសាងសង់សម្រេចបានជាង៦០%ហើយ ក្រោយដំណើរការសាងសង់អស់រយៈពេលជិត៣ឆ្នាំកន្លងមកនេះ។ បើតាមមន្ត្រីជាន់ខ្ពស់រូបនេះ គម្រោងនៃការបញ្ចប់ការសាងសង់ផ្លូវក្រវាត់ក្រុង ដែលមានប្រវែងជិត៥៣គីឡូម៉ែត្រមួយនេះ នឹងត្រូវអាចយឺតជាងផែនការប្រមាណ៤ខែ ដោយសារមានការរាំងស្ទះមួយចំនួនលើការដោះស្រាយសំណងផលប៉ះពាល់ជូនប្រជាពលរដ្ឋ។