សម្ដេចតេជោ ហ៊ុន សែន៖ កម្ពុជានឹងផ្ដល់អាទិភាពបើកទទួលទេសចរជនជាតិចិនមុនគេ នៃគម្រោងបើកទទួលទេសចរបរទេសឡើងវិញ
ដោយ
ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេច ហ៊ុន សែន បានមានប្រសាសន៍ថា កម្ពុជា គ្រោងបើកទេសចរបរទេស ដែលបានចាក់វ៉ាក់សាំងរួច និងតម្រូវឱ្យអ្នកទេសចរទាំងនោះធ្វើចត្តាឡីស័ក រយៈពេល ៧ថ្ងៃ ប៉ុណ្ណោះ។ ក្នុងនោះទេសចរចិន ជាអាទិភាពដែលកម្ពុជា នឹងអនុវត្តបើកទទួលមុនគេ។ ការលើកឡើងរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បែបនេះបានធ្វើឡើង នាឱកាសសម្ដេចតេជោ ចូលរួមក្នុងសន្និសីទសារព័ត៌មាន ស្ដីពីការបើកយុទ្ធនាការនៃការចាក់វ៉ាក់សាំងបង្កាកូវីដ១៩ ជូនកុមារដែលមានអាយុចាប់ពី អាយុ៦ឆ្នាំ ដល់ ១២ឆ្នាំ។