មហាសេដ្ឋី ពុង ឃាវសែ គ្រោងអភិវឌ្ឍស្ពានបេតុងខ្សែកាបមួយខ្សែ ភ្ជាប់ពីកោះពេជ្រទៅកាន់គម្រោងអភិវឌ្ឍន៍កោះនរា
ដោយ
អាជ្ញាធររាជធានីភ្នំពេញ បានស្នើសុំគោលការណ៍អនុញ្ញាតនាំចូលសម្ភារ និងគ្រឿងចក្រមួយចំនួនដោយពន្ធនិងអាករជាបន្ទុករបស់រដ្ឋ ដើម្បីអនុញ្ញាតឲ្យក្រុមហ៊ុន OCIC របស់អ្នកឧកញ៉ា ពុង ឃាវសែ អាចសាងសង់ស្ពានបេតុងខ្សែកាបមួយខ្សែ ភ្ជាប់ពីកោះពេជ្រ ទៅគម្រោងអភិវឌ្ឍន៍ កោះនរា របស់ក្រុមហ៊ុននេះ។ នេះបើយោងតាមលិខិតមួយ ដែលបានរដ្ឋបាលរាជធានីភ្នំពេញផ្ញើជូន រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដែលបានចុះហត្ថលេខាដោយ ឯកឧត្តម ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ កាលពីថ្ងៃទី ០៨ ខែឧសភាកន្លងទៅថ្មីៗនេះ។