ម្ចាស់អាជីវកម្មទេសចរណ៍អាចទទួលបានកម្ចីដល់៤០ម៉ឺនដុល្លារ ដោយគ្មានទ្រព្យធានា តាមរយៈគម្រោងកម្មវិធីធានាឥណទាន
ដោយ
ក្រសួងទេសចរណ៍ជំរុញការដោះស្រាយបញ្ហាស្វែងរកទ្រព្យបញ្ជាំធានាកម្ចី ក្នុងគម្រោងសហហិរញ្ញប្បទានស្តារ និងជំរុញកំណើនទេសចរណ៍។ កម្មវិធីធានា ឥណទាននេះ នឹងជួយសម្រួលដល់អាជីវកម្មទេសចរណ៍ដែលមានតម្រូវការឥណទានពីគ្រឹះស្ថានហិរញ្ញវត្ថុចូលរួមហើយ មានកង្វះខាតទ្រព្យបញ្ជាំ ក្នុងនោះម្ចាស់អាជីវកម្មទេសចរណ៍អាចស្នើសុំកម្ចីឥណទានពីគ្រឹះស្ថាន ហិរញ្ញវត្ថុចូលរួម ក្នុងទំហំទឹកប្រាក់អតិបរមារហូតដល់ ៤០ម៉ឺនដុល្លារអាមេរិក ក្នុងអត្រាការប្រាក់សម្បទាន ប្រចាំឆ្នាំ ៦,៥% ដោយមាន ឬគ្មានទ្រព្យបញ្ជាំដើម្បីធានាកម្ចីបាន។