រាជរដ្ឋាភិបាលអនុម័តគម្រោងវិនិយោគក្នុងវិស័យថាមពលអគ្គិសនីធំៗចំនួន៥ទៀត ជាមួយអនុភាពសរុប៥២០មេហ្គាវ៉ាត់
ដោយ
គម្រោងវិនិយោគវិស័យថាមពលអគ្គិសនីថ្មីចំនួន ៥គម្រោងបន្ថែមទៀត ដែលមានអនុភាពសរុប ៥២០ មេហ្គាវ៉ាត់ ត្រូវបានរាជរដ្ឋាភិបាលកម្ពុជា សម្រេចអនុម័តឱ្យវិនិយោគ នៅក្នុងកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី នាព្រឹកថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៣នេះ។