#គណៈកម្មាធិការជាតិការពារអ្នកប្រើប្រាស់

Articles by Tag គណៈកម្មាធិការជាតិការពារអ្នកប្រើប្រាស់

អាជ្ញាធរព្រមានចាត់វិធានការអ្នករកស៊ីក្នុងវិស័យអចលនវត្ថុណា ដែលអនុវត្តខុសច្បាប់ និងកឹបកេងផលចំណេញពីអ្នកប្រើប្រាស់

ដោយ​ សោម ស្រីពេជ្រ
ជាមួយនឹងការរីកលូតលាស់ខ្លាំងដែលមិនអាចគ្រប់គ្រងបាននៅក្នុងវិស័យអចលនទ្រព្យ វាបានបង្កឱ្យមានការប្រកួតប្រជែងយ៉ាងផុលផុស ក្នុងវិស័យជួញដូរអចលនទ្រព្យ ដែលអាចនឹងបង្កលក្ខណៈឱ្យមានការប្រកួតប្រជែងមិនស្មោះត្រង់ ឬកឹបកេងយកផលចំណេញពីអ្នកប្រើប្រាស់ដោយហួសហេតុផងដែរ។ ការណ៍នេះ គណៈកម្មាធិការជាតិការពារអ្នកប្រើប្រាស់ បានព្រមានចាត់វិធានការយ៉ាងតឹងរឹងបំផុត ចំពោះបុគ្គលទាំងឡាយណា ដែលត្រូវបានរកឃើញថាបានប្រព្រឹត្តបំពានទៅនឹងច្បាប់ស្តីពីកិច្ចការពារអ្នកប្រើប្រាស់ ឬបទប្បញ្ញត្តិពាក់ព័ន្ធជាធរមានផ្សេងទៀត។