ប្រធាន គ.ជ.ប ថា គណបក្សនយោបាយកាន់តែមានភាពចាស់ទុំ ខណៈការឃោសនាមានដំណើរការល្អ
ដោយ
ការឃោសនារកសំឡេងឆ្នោតរបស់គណបក្សនយោបាយទាំង១៨ ដែលចូលរួមប្រកួតប្រជែងក្នុងការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៧ នៃរដ្ឋសភា ត្រូវបានបិទបញ្ចប់នៅថ្ងៃទី២១ ខែកក្កដា ពោលគឺមុនពីរថ្ងៃនៃដំណើរការបោះឆ្នោតចូលមកដល់។ ប្រធានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត(គ.ជ.ប)បានវាយតម្លៃដំណើរការឃោសនារកសំឡេងឆ្នោតរបស់បក្សនយោបាយក្នុងរយៈពេល២១ថ្ងៃកន្លងមកថា បក្សនយោបាយនៅកម្ពុជាកាន់តែមានភាពចាស់ទុំ ខណៈការឃោសនារកសំឡេងឆ្នោតមានដំណើរល្អប្រសើរទាំងផ្នែកសន្តិសុខ និងសណ្តាប់ធ្នាប់។