#គោលការណ៍ «ប្រទេសមួយ ប្រព័ន្ធពីរ»

Articles by Tag គោលការណ៍ «ប្រទេសមួយ ប្រព័ន្ធពីរ»

បុរសខ្លាំងចិនលោកស៊ី ជីនពីង ធ្វើដំណើរទស្សនកិច្ចទីក្រុងហុងកុង ខណៈលោកខាងលិចបានផ្ញើសារឲ្យចិនគោរពគោលការណ៍ «ប្រទេសមួយប្រព័ន្ធពីរ»

ដោយ​ ​ ខេមបូណូមីស
ប្រធានាធិបតីចិន លោកស៊ី ជីនពីង បាននិយាយកាលពីថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះថា ទីក្រុងហុងកុងបានឆ្លងកាត់ព្យុះភ្លៀងនិងបាន "ងើបឡើងពីគំនរផេះផង់" ទើបមានថ្ងៃនេះ។ ការលើកឡើងនេះ ស្របពេលដែលបុរសខ្លាំងរដ្ឋចិនរូបនេះ បានធ្វើដំណើរទស្សនៈកិច្ចមកកាន់អតីតដែនដីអាណានិគមអង់គ្លេស គឺទីក្រុងហុងកុង ដើម្បីប្រារព្ធខួប ២៥ ឆ្នាំចាប់តាំងអង់គ្លេសប្រគល់ដែនដីហុងកុងមកឲ្យនៅក្រោមការគ្រប់គ្រងរបស់ចិនវិញ។ នេះបើតាមការចុះផ្សាយដោយសារព័ត៌មានអន្តរជាតិធំៗជាច្រើន។