ទីក្រុងស្ទើរតែទាំងអស់នៅចិនត្រូវបានបន្ធូរបន្ថយវិធានការកូវីដវិញហើយ
ដោយ
ទីក្រុងរបស់ប្រទេសចិនកាន់តែច្រើន រួមមានទីក្រុងអ៊ូរុមឈី ជាទីដែលចលនាបាតុកម្មផ្ទុះឡើងដំបូង សុទ្ធតែបានបន្ធូរដៃលើវិធានការសូន្យកូវីដរបស់ខ្លួនចាប់តាំងពីចុងសប្តាហ៍មុនមកទល់នឹងពេលនេះ។ រដ្ឋអំណាចទីក្រុងប៉េកាំងហាក់កំពុង បន្ធូរដៃលើវិធានការសូន្យកូវីដរបស់ខ្លួន ដោយព្យាយាមកាត់បន្ថយផលប៉ះពាល់ជាអវិជ្ជមានមកលើពលរដ្ឋ ដែលជាប់ពាក់ព័ន្ធនឹងករណីឆ្លងប្រយោល ឬអ្នកដែលរស់នៅក្នុងតំបន់ដែលមិនបានជាប់ពាក់ព័ន្ធតែម្តង។ នេះបើតាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មានរ៉យទ័រ។