#គោលនយោបាយវ៉ាក់សាំងអាមេរិក

Articles by Tag គោលនយោបាយវ៉ាក់សាំងអាមេរិក

តុលាការរារាំងការអនុវត្តគោលនយោបាយវ៉ាក់សាំងរបស់លោក ចូ បៃឌិន

ដោយ​ វុធ ច័ន្ទតារា
រដ្ឋបាលលោក ចូ បៃឌិន កាលពីថ្ងៃអង្គារទី៣០វិច្ឆិកា ត្រូវបានតុលាការរារាំងពីការអនុវត្តគោលនយោបាយវ៉ាក់សាំងចំនួនពីរ ដែលតម្រូវឱ្យបុគ្គលិក និងកម្មករអាមេរិករាប់លាននាក់ ទទួលថ្នាំវ៉ាក់សាំងប្រឆាំងនឹង កូវីដ-១៩ មុននឹងអាចចូលធ្វើការបាន។ នេះជាផ្នែកមួយដ៏សំខាន់នៃយុទ្ធសាស្ត្ររបស់ក្រុងវ៉ាស៊ីនតោន សម្រាប់ការគ្រប់គ្រងលើការរីករាលដាលនៃមេរោគកូវីដ១៩ តាមរយៈការបង្កើនចំនួនអ្នកចាក់វ៉ាក់សាំងឲ្យបានច្រើន និងឆាប់រហ័ស នៅគ្រាដែលពិភពលោកកំពុងបារម្ភកាន់តែខ្លាំងនៅការឆ្លងរាលដាលនៃមេរោគបំប្លែងថ្មី។