#គោលដៅសេដ្ឋកិច្ចប្រទេសថៃ

Articles by Tag គោលដៅសេដ្ឋកិច្ចប្រទេសថៃ

ថៃដាក់គោលដៅក្លាយជាប្រទេសមានចំណូលខ្ពស់ត្រឹមឆ្នាំ២០២៧ ខណៈធនាគារពិភពលោកបន្ទាបកំណើនសេដ្ឋកិច្ចឆ្នាំ២០២៤

ដោយ​ ហ៊ុន គន្ធថៃ
នាយរដ្ឋមន្ត្រីថៃលោក ស្រ៊ីថា ថាវីស៊ីន (Srettha Thavisin) បាននិយាយថា រដ្ឋាភិបាលថៃនឹងចាប់ផ្តើមដាក់ផែន និងគោលដៅ ដើម្បីប្រែក្លាយប្រទេសថៃទៅជាប្រទេសដែលមានប្រាក់ចំណូលខ្ពស់ក្នុងរយៈពេលបួនឆ្នាំខាងមុខ។ ស្របពេលជាមួយគ្នានេះ ធនាគារពិភពលោកបានចេញផ្សាយរបាយការណ៍មួយក្នុងខែតុលានេះ ដោយបន្ទាបការព្យាករកំណើនសេដ្ឋកិច្ចថៃក្នុងឆ្នាំ២០២៣ នៅត្រឹម៣,៤% និងឆ្នាំ២០២៤ មាន៣,៥% ធ្លាក់ចុះពី៣,៧% ដែលបានព្យាករកាលពីខែមេសា កន្លងទៅ។ នេះបើយោងតាមការចុះផ្សាយដោយសារព័ត៌មានថៃ Bangkok Post។