សេដាក រៀបចំក្រុមកសិករដាំ ខ្ញី ខ្ជាយ ល្មៀត រំដេង ស្លឹកគ្រៃ…ដែលទីផ្សារក្នុងស្រុកកំពុងត្រូវប៉ាន់ខ្លាំង
ដោយ
បើទោះបីកម្ពុជាមានប្រជាជនប្រមាណជាង៨០ភាគរយជាកសិករក៏ដោយ ប៉ុន្តែ កម្ពុជានៅតែនាំចូលបន្លែពីក្រៅប្រទេសចំនួន២០០តោនក្នុងមួយថ្ងៃ ដោយចំណាយទឹកប្រាក់១៥០លានដុល្លារសហរដ្ឋអាមេរិកនៅក្នុងមួយឆ្នាំ។ មិនមែនតែបន្លែនោះទេដែលកម្ពុជាបាននាំចូលនោះ ប៉ុន្តែ សូម្បីដំណាំគ្រឿងទេស ដូចជា៖ ខ្ញី ល្មៀត ខ្ជាយ រំដេង ស្លឹកគ្រៃ… ដែលជាប្រភេទដំណាំងាយស្រួលដាំបំផុតនោះ ក៏កម្ពុជានៅតែបន្តនាំចូលលើស៥០ភាគរយពីប្រទេសជិតខាតផងដែរ។