ការនាំចេញគ្រឿងម៉ាស៊ីន និងឧបករណ៍អគ្គិសនីរបស់កម្ពុជានៅតែកើនខ្ពស់ ទោះការនាំចេញទំនិញសរុបថយចុះក្ដី
ដោយ
ទោះបីជា ការនាំចេញទំនិញជាច្រើនមុខរបស់កម្ពុជាមានការថយចុះ ក៏ពិតមែន ប៉ុន្ដែ សម្រាប់ការនាំចេញមុខទំនិញ គ្រឿងម៉ាស៊ីន និងឧបករណ៍អគ្គិសនី គឺនៅតែសម្រេចបានកំណើនដ៏គាប់ប្រសើរ។ ជាក់ស្ដែង កាលពីខែកុម្ភៈកន្លងទៅនេះ ការនាំចេញផលិតផលម៉ាស៊ីន និងឧបករណ៍អគ្គិសនីសម្រេចបានក្នុងទំហំទឹកប្រាក់ ជិត៤៦០លានដុល្លារ កើនឡើងជិត១០០% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ នេះបើតាមទិន្នន័យពីអគ្គនាយកដ្ឋានគយ និងរដ្ឋាករ។