រាជរដ្ឋាភិបាលកម្ពុជា បរិច្ចាគសាច់ប្រាក់ចំនួន ២០ម៉ឺនដុល្លារជូនប្រទេសមីយ៉ាន់ម៉ា
ដោយ
រាជរដ្ឋាភិបាលកម្ពុជាសម្រេចបរិច្ចាគសាច់ប្រាក់ចំនួន២០ម៉ឺនដុល្លារអាមេរិក បន្ថែមលើការសន្យារបស់កម្ពុជាចំនួន ១០ម៉ឺនដុល្លារអាមេរិក សម្រាប់ជំនួយមនុស្សធម៌អាស៊ាន ជូនរដ្ឋាភិបាលសហភាពមីយ៉ាន់ម៉ា តាមរយៈមជ្ឈមណ្ឌលអាស៊ានសម្រាប់សម្របសម្រួលជំនួយមនុស្សធម៌ និងបរិច្ចាគឧបករណ៍វេជ្ជសាស្ត្រមួយចំនួន ជូនប្រទេសមីយ៉ាន់ម៉ា ដើម្បីទប់ស្កាត់ការរាតត្បាតជំងឺកូវីដ-១៩ នៅក្នុងប្រទេសនោះ។