រដ្ឋមន្ត្រីក្រសួងកសិកម្ម៖ ការប្រើប្រាស់គ្រឿងយន្ដកសិកម្មមាន ៩៧ ភាគរយហើយ ជំនួសឲ្យកម្លាំងគោ ក្របី!
ដោយ
ជាច្រើនឆ្នាំមុន សត្វពាហានៈ គោ ក្របី គឺជាមិត្តស្លាប់រស់របស់កសិករកម្ពុជា ក្នុងការប្រើប្រាស់ជាកម្លាំងអូសទាញ សម្រាប់ការធ្វើកសិកម្ម។ ប៉ុន្ដែ គិតមកទល់ពេលនេះ កម្លាំងគោ ក្របីសម្រាប់ប្រើប្រាស់ធ្វើកសិកម្មបានថយចុះយ៉ាងខ្លាំង ហើយកសិករបានងាកមកប្រើគ្រឿងយន្ដជំនួសវិញ ដែលគិតជាភាគរយ គឺមានរហូតដល់ ៩៧%ឯណោះ។ នេះបើតាមការបញ្ជាក់របស់រដ្ឋមន្ត្រី ក្រសួងកសិកម្ម។