#គ្រឹះស្ថានធនាគារ និងមីក្រូហិរញ្ញវត្ថុ

Articles by Tag គ្រឹះស្ថានធនាគារ និងមីក្រូហិរញ្ញវត្ថុ

អត្រាការប្រាក់លើប្រាក់បញ្ញើរបស់អេស៊ីលីដាកើនជាង៥០% ក្រោយអាមេរិកដំឡើងអត្រាការប្រាក់

ដោយ​ សឿន វណ្ណឌេត
បន្ទាប់ពីសហរដ្ឋអាមេរិកបានដំឡើងអត្រាការប្រាក់ចំពោះប្រាក់ដុល្លាររបស់ខ្លួន បានជំរុញឲ្យគ្រឹះស្ថានហិរញ្ញវត្ថុនៅតាមប្រទេសនានា រួមទាំងកម្ពុជាបានដំឡើងអត្រាការប្រាក់លើប្រាក់បញ្ញើសម្រាប់អតិថិជនរបស់ខ្លួន។ ជាក់ស្តែងធនាគារ អេស៊ីលីដា ក៏បានបង្កើនអត្រាការប្រាក់លើប្រាក់បញ្ញើជូនដល់អតិថិជនរហូតដល់៨,៧% សម្រាប់ប្រាក់រៀល និងប្រាក់ដុល្លារ៧,២៥% ដែលមានកំណើនជាមធ្យម ៥៤% សម្រាប់ប្រាក់រៀល និង២៩% សម្រាប់ប្រាក់ដុល្លារ បើធៀបនឹងអត្រាការប្រាក់លើប្រាក់បញ្ញើកាលពីដំណាច់ឆ្នាំ២០២១។