ក្រុមហ៊ុន ហនុមាន ឧបត្ថម្ភ ៣០០ដុល្លាររៀងរាល់ខែ រយៈពេល៣ឆ្នាំ ជូនប្អូនស្រីភៀសសឹកម្នាក់ ដែលមានសមត្ថភាពចេះនិយាយ ៤ភាសា
ដោយ
លោកអ្នកប្រហែលជាបានទស្សនានូវវីដេអូរបស់ប្អូនស្រី ជាជនភៀសសឹកម្នាក់ នៅខេត្តឧត្តរមានជ័យ ដែលត្រូវបានសម្ភាសដោយអ្នកផលិតមាតិការបរទេសម្នាក់ នៅជំរំភៀសខ្លួនមួយកន្លែងនៅក្នុងខេត្តឧត្តរមានជ័យ នាពេលថ្មីៗនេះ។ នាងមានឈ្មោះថា ប៉ាវ គីមហួយ ហៅក្រៅ Nelly អាយុ១៦ឆ្នាំ និងមានសមត្ថភាពអាចនិយាយបាន៤ភាសា ពិសេសអាចនិយាយភាសាបរទេសអង់គ្លេសបានយ៉ាងស្ទាត់ជំនាញ បើទោះបីជា ឈប់រៀនត្រឹមថ្នាក់ទី៨ ក្ដី។