ដោយ
ខេមបូណូមីស
ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ចូ បៃឌិន និងសមភាគីហ្វីលីពីន លោក ហ្វ៊ើឌីណង់ ម៉ាកូស ត្រូវបានគេរំពឹងថានឹងឈានដល់កិច្ចព្រមព្រៀងស្តីពីការបង្កើនកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ក៏ដូចជាកិច្ចព្រមព្រៀងស្ដីពី«ការពង្រឹងផ្នែកយោធា» ចំពេលមានកង្វល់រួម នៅចំពោះមុខប្រទេសចិន។ នេះបើយោងតាមមន្ត្រីជាន់ខ្ពស់មួយរូបក្នុងរដ្ឋបាលលោក បៃឌិន ដែលបានប្រាប់ថា មេដឹកនាំទាំងពីររូបមានគម្រោងបើកកិច្ចប្រជុំកំពូលនៅទីក្រុងវ៉ាស៊ីនតោននាថ្ងៃចន្ទ ទី០១ ខែឧសភានេះ។