ក្រុមហ៊ុនសាលា ចាប់ដៃគូយុទ្ធសាស្ត្រជាមួយ អេ អឹម ខេ ដើម្បីផ្តល់ឥណទានសិក្សាជូនដល់សិស្សនិស្សិត
ដោយ
ក្រុមហ៊ុនសាលា និង អេ អឹម ខេ នៅថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២២ បានចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នាមួយក្នុងគោលបំណងបង្កើតជាកិច្ចសហការក្នុងការផ្តល់ឥណទានសិក្សា ដើម្បីជំរុញលើកកម្ពស់ការគាំទ្រដល់សិស្សានុសិស្សទាំងនៅតាមបណ្តាខេត្ត និងរាជធានីភ្នំពេញ ឱ្យមានឱកាសបានបន្តការសិក្សាឱ្យបានខ្ពង់ខ្ពស់ ដើម្បីក្លាយជាទំពាំងស្នងឫស្សី និងបន្តអភិវឌ្ឍសង្គមជាតិផងដែរ ។