អ្នកយុទ្ធសាស្ត្រលើកហេតុផលប្រាំ ដែលអាចធ្វើឱ្យសង្គ្រាមនៅអ៊ុយក្រែន ក្លាយទៅជា «ជម្លោះនុយក្លេអ៊ែរ»
ដោយ
សង្គ្រាមបានចូលដល់ខែទីដប់ប្រាំបីហើយ ការវាយប្រយុទ្ធគ្នានៅតែបន្តអូសបន្លាយមិនដឹងថ្ងៃណាបិទបញ្ចប់។ មានមតិនិងទស្សនជាច្រើនលើកឡើងថា ជម្លោះប្រដាប់អាវុធនៅក្នុងសតវត្សរ៍ទី២១ រវាងម្ខាងមហាអំណាចផុតលេខនុយក្លេអ៊ែរ និងម្ខាងប្រទេសដែលមានការគាំទ្រដោយលោកខាងលិច កំពុងផុងខ្លួនបន្តិចម្តងៗកាន់តែជ្រោះទៅជាជម្លោះនុយក្លេអ៊ែររវាងមហាអំណាចអាមេរិក-រុស្ស៊ី។ ហេតុអ្វី? ជាច្រើនច្រើសាររួចមកហើយដែលមន្ត្រីកំពូលៗរបស់វិមានក្រឹមឡាំងបានព្រមានអំពីប្រើនុយក្លេអ៊ែរ បើសិនជាចាំបាច់រួមទាំងលោកពូទីនខ្លួនឯងផង។