#ជំនួបទល់មុខរវាងប្រមុខការពារជាតិអាមេរិក និងចិន នៅលើទឹកដីកម្ពុជា

Articles by Tag ជំនួបទល់មុខរវាងប្រមុខការពារជាតិអាមេរិក និងចិន នៅលើទឹកដីកម្ពុជា

ចំណុចសំខាន់ៗអ្វីខ្លះ ត្រូវបានពិភាក្សានៅក្នុងជំនួបទល់មុខរវាងប្រមុខការពារជាតិអាមេរិក និងចិន នៅលើទឹកដីកម្ពុជា?

ដោយ​ វុធ ច័ន្ទតារា
រដ្ឋមន្ត្រីការពារជាតិចិន និងសហរដ្ឋអាមេរិកបានជួបប្រជុំគ្នាសម្រាប់កិច្ចពិភាក្សាទល់មុខគ្នាជាលើកទីពីររបស់ពួកគេនៅក្នុងឆ្នាំ២០២២នេះ ដែលជំនួបនេះធ្វើឡើងនៅថ្ងៃអង្គារទី២២វិច្ឆិកា ក្នុងខេត្តសៀមរាប ប្រទេសកម្ពុជា។ ក្នុងជំនួបនោះរដ្ឋមន្ត្រីការពារជាតិអាមេរិក លោក Lloyd Austin បានសង្កត់ធ្ងន់លើតម្រូវការក្នុងការធ្វើឱ្យប្រសើរឡើងនូវទំនាក់ទំនងរវាងប៉េកាំង និងវ៉ាស៊ីនតោន ហើយក៏បានបង្ហាញទៅកាន់ភាគីចិនពីក្តីព្រួយបារម្ភអំពីសកម្មភាពនៃកងទ័ពអាកាសចិន ដែលអាមេរិកបានចាត់ទុកថា កាន់តែគ្រោះថ្នាក់ទៅៗផងដែរ។