ជនជាតិដើមភាគតិចនៅរតនគិរីទទួលបានដីវិញពីក្រុមហ៊ុនកៅស៊ូវៀតណាម
ដោយ
អាជ្ញាធរខេត្តរតនគិរី បានប្រគល់ភ្នំជាទីសក្ការ:ចំនួន២០ និងតំបន់ផ្សេងៗទៀតជាច្រើន មកឲ្យសហគមន៍ជនជាតិដើមភាគតិចចំនួន១២វិញ បន្ទាប់ពីជម្លោះរាប់ទសវត្សរ៍ជាមួយក្រុមហ៊ុនចម្ការកៅស៊ូវៀតណាម ដែលមានឈ្មោះថា Hoang Anh Gia Lai (HAGL)។ នេះបើយោងតាមសមាគមជនជាតិដើមភាគតិច និងអង្គការសិទ្ធិមនុស្ស។