ក្រុមហ៊ុនអាកាសចរណ៍មួយចំនួននឹងបង្កើនជើងហោះហើរចិន-កម្ពុជា ស្របពេលកម្ពុជាដាក់ចេញ«ផែនការពិសេស» ដើម្បីទាក់ទាញភ្ញៀវទេសចរ
ដោយ
ក្រុមហ៊ុនអាកាសចរណ៍ China Southern Airlines នឹងបន្ថែមជើងហោះហើរត្រង់មកកាន់ប្រទេសកម្ពុជា ចំនួន៤ជើង ក្នុងមួយសប្តាហ៍លើមូលដ្ឋាននៃជើងហោះហើរដើម២ជើង ក្នុងមួយថ្ងៃ ចាប់ពីខែធ្នូ ឆ្នាំនេះ ដើម្បីលើកកម្ពស់កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងពាណិជ្ជកម្ម និងការផ្លាស់ប្តូរវប្បធម៌រវាងចិន និងកម្ពុជា។ នេះបើតាមការគូសបញ្ជាក់ពីលោក Zhou Yingping អ្នកគ្រប់គ្រងទូទៅផ្នែកលក់នៅភ្នំពេញរបស់ក្រុមហ៊ុនអាកាសចរណ៍ China Southern Airlines។