ក្រុមហ៊ុន អ អិម អេ ខេមបូឌា បង្ហាញជាផ្លូវការត្រាក់ទ័រចនឌារកម្លាំងសេះធំ 195សេះ និង370សេះ ដែលតំណាងឱ្យភាពស៊ីវិល័យ និងភាពច្នៃប្រឌិតនៃបច្ចេកវិទ្យាកសិម្មសម័យទំនើប
ដោយ
ភ្នំពេញ៖ ក្រុមហ៊ុន អ អិម អេ ខេមបូឌា ផ្នែកគ្រឿងយន្តកសិកម្ម បានធ្វើពិធីបង្ហាញជាផ្លូវការត្រាក់ទ័រ ចនឌារម៉ូដែលថ្មីពីរ គឺម៉ូដែល 6195M កម្លាំង195សេះ និងម៉ូដែល 8RT370 កម្លាំង 370សេះ ប្រភេទកង់ច្រវ៉ាក់ ដែលបានប្រព្រឹត្តិទៅដោយជោគជ័យ ក្នុងមហិច្ឆិតាជាក្រុមហ៊ុននាំមុខគេក្នុងវិស័យកសិកម្មនៅកម្ពុជា។ ត្រាក់ទ័រកម្លាំងសេះធំនេះ ទើបនាំចូលក្នុងទីផ្សារស្រុកខ្មែរ មានភ្ជាប់ជាមួយបច្ចេកវិទ្យាទំនើបៗចុងក្រោយបង្អស់របស់ចនឌារ ជាមួយការរចនាដ៏ទាក់ទាញ ធ្វើការងារខ្លាំងគ្មានគូរប្រៀបសម្រាប់វិស័យកសិកម្ម និងកសិឧស្សាហកម្មទំនើប។