មហាសេដ្ឋីឧកញ៉ា លី យ៉ុងផាត់ នឹងបើកសួនកម្សាន្ត ដាយណូស័រ នៅខែវិច្ឆិកានេះ!
ដោយ
គម្រោងវិនិយោគនៅក្នុងវិស័យជំនួញថ្មីមួយទៀតរបស់មហាសេដ្ឋី លី យ៉ុងផាត់ គឺសួនកម្សាន្ត ដាយណូស័រ ដំបូងគេនៅកម្ពុជា ដែលមានឈ្មោះថា Jurassic Kingdom ដែលស្ថិតនៅក្នុងតំបន់អភិវឌ្ឍន៍ពាណិជ្ជកម្មចម្រុះរបស់អ្នកឧកញ៉ា លី យ៉ុងផាត់ ផ្ទាល់តែម្តង សព្វថ្ងៃនេះ កំពុងតែពន្លឿនការសាងសង់យ៉ាងមមាញឹក ដើម្បីបញ្ចប់គម្រោងសាងសង់ទាំងមូល និងដាក់ឲ្យដំណើរការសម្រាប់ចូលទស្សនាកម្សាន្តនៅថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០១៨ ខាងមុខនេះហើយ ស្ថិតក្នុងសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ។