ការប្រកាសជ័យលាភីពានរង្វាន់បច្ចេកវិទ្យាគមនាគមន៍និងព័ត៌មាន ឆ្នាំ២០២១
ដោយ
កម្មវិធីពានរង្វាន់បច្ចេកវិទ្យាគមនាគមន៍និងព័ត៌មានកម្ពុជា ឆ្នាំ២០២១ បានប្រកាសលទ្ធផលជ័យលាភីប្រចាំឆ្នាំ ក្រោមអធិបតីភាព ឯកឧត្តម ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួង ប្រៃសណីយ៍និងទូរគមនាគមន៍ ដោយមានការចូលរួមពីភ្ញៀវកិត្តិយសមកពី ក្រសួងស្ថាប័នរដ្ឋ វិស័យឯកជន សហគមន៍ធុរកិច្ចថ្មី និងដៃគូអភិវឌ្ឍន៍នានា ដែលបានរៀបចំឡើងនៅ មជ្ឈមណ្ឌលនវានុវត្តន៍ នៃបណ្ឌិត្យសភា បច្ចេកវិទ្យាឌីជីថលកម្ពុជា។