ជ័យលាភីនៃកម្មវិធី SmartStart Young Innovator ទទួលបានរង្វាន់ទឹកប្រាក់ ១ម៉ឺនដុល្លាអាមេរិក
ដោយ
ក្រុមហ៊ុន Smart Axiata ដែលជាប្រតិបត្តិករទូរស័ព្ទចល័តឈានមុខគេរបស់កម្ពុជា បានផ្តល់រង្វាន់ធំចំនួន 1ម៉ឺនដុល្លាអាមេរិក ទៅដល់ក្រុមធុរកិច្ច កវី (KAKVEI) ដែលជាជ័យលាភីក្នុងកម្មវិធី SmartStart Young Innovator ដែលជាកម្មវិធីអភិវឌ្ឍន៍ទេពកោសល្យផ្នែកឌីជីថល ក្រោមការផ្តួចផ្តើមពីក្រុមហ៊ុន Smart Axiata និងសហការជាមួយមជ្ឍមណ្ឌល Impact Hub Phnom Penh ដោយមានការគាំទ្រពីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ និងក្រសួងអប់រំ យុវជន និងកីឡាផងដែរ។