ទីផ្សារស៊ុតក្នុងស្រុកកំពុងល្អប្រសើរ ខណៈការនាំចូលស៊ុតពីក្រៅប្រទេសត្រូវបានកាត់បន្ថយ
ដោយ
ម្ចាស់កសិដ្ឋានចិញ្ចឹមមាន់យកស៊ុតនៅកម្ពុជាបានអះអាងថា តម្លៃទីផ្សារពងមាន់នៅមួយរយៈមកនេះហាក់មានភាពល្អប្រសើរច្រើន ដោយតម្លៃនៅរក្សាបានកម្រិតខ្ពស់ថេរ ដោយស៊ុតមាន់លក់នៅលើទីផ្សារបច្ចុប្បន្នអាចមានដល់៦០០រៀល ក្នុងមួយគ្រាប់ ខណៈស៊ុតទាវិញមានតម្លៃដល់ទៅ៦៥០រៀលក្នុងមួយគ្រាប់។ ជុំវិញតម្លៃស៊ុតរក្សាបានទីផ្សារល្អប្រសើរនេះដែរ ត្រូវបានអ្នកជំនាញនៅក្នុងវិស័យចិញ្ចឹមសត្វអះអាងថា ដោយសារកន្លងមកមិនមានការនាំចូលសុតពីប្រទេសជិតខាងនោះទេ ដោយសារតែតម្លៃសុតនៅប្រទេសទាំងនោះមានការឡើងថ្លៃខ្ពស់ជាងនៅកម្ពុជា។