#ការចុះបញ្ជីក្រុមហ៊ុននៅអាមេរិក

Articles by Tag ការចុះបញ្ជីក្រុមហ៊ុននៅអាមេរិក

ចិនបន្ទន់ឥរិយាបថជាងមុនចំពោះអាមេរិក ជុំវិញនឹងរឿងរកាំរកូសការគ្រប់គ្រងក្រុមហ៊ុនចិនចុះបញ្ជីភាគហ៊ុននៅអាមេរិក

ដោយ​ ​ ខេមបូណូមីស
គណៈកម្មការមូលបត្រចិន បាននិយាយថ្មីៗនេះថា ខ្លួននឹងស្វែងរកកិច្ចសហប្រតិបត្តិការកាន់តែជិតស្និទ្ធជាមួយអាមេរិក ព្រមទាំងគាំទ្រ ដល់ការចុះបញ្ជីក្រុមហ៊ុនចិននៅក្រៅប្រទេសថែមទៀតផង។ ការអះអាងរបស់ចិនបែបនេះ គឺបន្ទាប់ពីនិយ័តករអាមេរិកនាពេលថ្មីៗនេះ បានដាក់ការរឹតបន្តឹងខ្លាំងជាងមុន ទៅលើក្រុមហ៊ុនចិនចុះបញ្ជីនៅអាមេរិក ដោយតម្រូវឲ្យលាតត្រដាងនូវភាពស្អាតស្អំរបស់ខ្លួន ដោយត្រូវប្រាកដថា មិនជាប់ពាក់ព័ន្ធនឹងរដ្ឋាភិបាលក្រុងប៉េកាំង។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មានរ៉យទ័រ។