តើការធ្លាក់ចុះតម្លៃប្រាក់បាតនៅមួយរយៈចុងក្រោយ វាជារឿងអាក្រក់សម្រាប់សេដ្ឋកិច្ចថៃឬ?
ដោយ
លោក ស្រ៊ីថា ថាវេស៊ីន នាយករដ្ឋមន្ត្រីថៃបានលើកឡើងនៅក្នុងសុន្ទរកថាដែលបានចាក់ផ្សាយកាលពីថ្ងៃទី២១ កញ្ញា ថា ធនាគារកណ្តាលរបស់ប្រទេសថៃកំពុងត្រួតពិនិត្យជុំវិញតម្លៃប្រាក់បាត់ ដែលកំពុងមានការធ្លាក់ចុះ។ ប៉ុន្តែនាយករដ្ឋមន្ត្រីទី៣០រូបនេះបានថ្លែងការពារថា ការធ្លាក់ចុះនេះ មិនមែនជារឿងអាក្រក់ទាំងស្រុងសម្រាប់សេដ្ឋកិច្ចថៃឡើយ តែផ្ទុយទៅវិញវាអាចជួយដល់វិស័យនាំចេញ និងទេសចរណ៍របស់ថៃ។