ក្រសួងសាធារណការស្នើដល់ពលរដ្ឋទៅធ្វើបណ្ណបើកបរនៅផ្សារអុីអន ឲ្យរក្សាគម្លាត ដើម្បីការពារកូវីដ-១៩
ដោយ
នៅរយៈពេលប៉ុន្មានថ្ងៃនេះ គេឃើញមានពលរដ្ឋយ៉ាងច្រើនកុះករ នាំគ្នាសម្រុកទៅមណ្ឌលផ្តល់បណ្ណបើកបរយានយន្ត នៅផ្សារទំនើបអុីអនទី១ និងអុីអន២ យ៉ាងច្រើនកុះករ ព្រោះតែច្បាប់ចរាចរណ៍ថ្មី ដែលនឹងត្រូវអនុវត្តនៅថ្ងៃទី០១ ខែឧសភា តម្រូវឲ្យពលរដ្ឋដាក់បណ្ណបើកបរ និង កាតគ្រីថតចម្លងដែលមានការបញ្ជាក់ពីអាជ្ញាធរមានសមត្ថកិច្ច តាមខ្លួនគ្រប់ពេលបើកបរយានយន្តនៅលើដងផ្លូវ។