កម្ពុជាស្នើឲ្យជប៉ុនជួយជំរុញក្រុមហ៊ុន ANA បើកការហោះហើរពីទីក្រុងតូក្យូមកកម្ពុជាឡើងវិញ ក្រោយផ្អាកជាងពីរឆ្នាំ
ដោយ
ថ្នាក់ដឹកនាំក្រសួងទេសចរណ៍ស្នើឲ្យឯកអគ្គរាជទូតជប៉ុនប្រចាំនៅកម្ពុជាជួយជំរុញឲ្យមានការបើកជើងហោះហើរត្រង់ពីទីក្រុងតូក្យូមកភ្នំពេញឡើងវិញ បន្ទាប់ពីបានផ្អាកការហោះហើរអស់រយៈជាងពីរឆ្នាំដោយសារការឆ្លងរាតត្បាតនៃជំងឺកូវីដ-១៩។ ការស្នើនេះធ្វើឡើងក្នុងគោលបំណង ដើម្បីជំរុញកំណើនលំហូរភ្ញៀវទេសចរចេញចូល ក៏ដូចជាពង្រឹង និងពង្រីកការធ្វើពាណិជ្ជកម្មរវាងប្រទេសទាំងពីរ ខណៈនៅ១០ខែឆ្នាំនេះកម្ពុជាទទួលបានភ្ញៀវទេសចរជនជាតិជប៉ុនជិត២ម៉ឺននាក់ ខណៈភ្ញៀវទេសចរកម្ពុជាជាង៧ពាន់នាក់បានទៅកម្សាន្តនៅជប៉ុន។