កម្ពុជាប្តេជ្ញាសម្រេចឱ្យបាននូវគោលដៅកាត់បន្ថយការបំភាយឧស្ម័នផ្ទះកញ្ចក់ជិត ៤២% នៅត្រឹម ឆ្នាំ២០៣០
ដោយ
រដ្ឋមន្ត្រីក្រសួងបរិស្ថាន ឯកឧត្តម អ៊ាង សុផល្លែត បានអះអាងថា ប្រទេសកម្ពុជាប្តេជ្ញាសម្រេចឲ្យបាននូវគោលដៅកាត់បន្ថយការបំភាយឧស្ម័នផ្ទះកញ្ចក់ចំនួនជិត ៤២% នៅឆ្នាំ២០៣០ខាងមុខ។ ការអះអាងពីការប្តេជ្ញាចិត្តរបស់រដ្ឋមន្ត្រីក្រសួងបរិស្ថានយ៉ាងដូច្នេះ ធ្វើឡើងក្នុងកិច្ចប្រជុំកំពូលប្រចាំឆ្នាំស្ដីពី «ការប្រែប្រួលអាកាសធាតុកម្ពុជាឆ្នាំ២០២៣» នៅថ្ងៃទី ៣ ខែវិច្ឆិកា ដោយមានការចូលរួមពីឯកអគ្គរដ្ឋទូតអាមេរិក និងឯកអគ្គរដ្ឋទូតអូស្ត្រាលី រួមទាំងឯកឧត្តមអ្នកឧកញ៉ា សៀ ឫទ្ធី ប្រធានអង្គការ Mekong Future Initiative (MFI)ផងដែរ។