ការកាត់បន្ថយអត្រាការប្រាក់នៅអឺរ៉ុប បង្ហាញភាពវិជ្ជមាន តែនៅសហរដ្ឋអាម៉េរិកបន្តស្ថិតក្នុងភាពមិនច្បាស់លាស់
ដោយ
អ្នកវិនិយោគនៅអឺរ៉ុបរំពឹងថា ធនាគារកណ្តាលអឺរ៉ុប និងអង់គ្លេស អាចនឹងសម្រេចចិត្តកាត់បន្ថយអត្រាការប្រាក់នៅក្នុងរង្វង់ខែមិថុនា ខាងមុខ តែការកាត់បន្ថយអត្រាការប្រាក់នៅអាម៉េរិក នៅបន្តស្ថិតក្នុងភាពមិនច្បាស់លាស់ បើទោះបីជាសន្ទស្សន៍នៃអត្រាអតិផរណាមានសភាពវិជ្ជមានក៏ដោយ។ ធនាគារកណ្តាលអាម៉េរិក អះអាងថា សម្ពាធតម្លៃនៅតែបង្ក និងធ្វើឱ្យមានភាពស្មុគស្មាញដល់ផែនការបន្ធូរបន្ថយអត្រាការប្រាក់នៅឡើយ។